មុនពេលដែលអ្នកដំណើរការគេហទំព័រថ្មី អ្នកចាំបាច់ត្រូវដាក់
coming soon page នៅលើគេហទំព័ររបស់អ្នក។
ដូច្នេះចូរអនុវត្តជាមួយយើងខ្ញុំដូចខាងក្រោម៖

បើកកម្មវិធី Adobe Photoshop ហើយចុចលើ File → New និងធ្វើការកំណត់តម្លៃដូចរូប រួចចុចប៊ូតុង OK

បន្ទាប់បន្ថែម Noise នៅលើផ្ទៃការងារអ្នកដោយ ចូលទៅ Filter → Noise → Add Noise… ហើយសូមធ្វើការកំណត់តម្លៃដូចរូប៖

ចូរ
ជ្រើសរើសយក ឧបករណ៍មួយដែលមានឈ្មោះថា Rectangle Marquee
ហើយបង្កើតLayer ថ្មីដោយចុច Ctrl + Shift + N បន្ទាប់មកយក Rectangle
Marquee មកគូស header និង footer ដោយជ្រើសពណ៌ #3E3E3E។

នៅ
លើ Layer របស់ Header គឺអ្នកត្រូវដាក់ស្រមោលដោយចូលទៅ Blending
Options → Drop Shadow ហើយជ្រើសយកពណ៌ #b1b0b0, Distance=3, Size=7

បន្ទាប់មកយើងបង្កើត Logo ដោយជ្រើសយក Rounded Rectangle Tool (U) និងកំណត់តម្លៃ radius=5px ជាមួយពណ៌ #E34601។

ហើយដាក់ Inner Glow ជ្រើសរើសពណ៌ #FB6B2B និងកំណត់តម្លៃ Choke=100%, Size=2px។

ចាប់ផ្ដើមសរសេរអក្សរ S ដោយប្រើប្រភេទអក្សរ(Font) ឈ្មោះថា Distant Galaxyដើម្បីឱ្យទៅជា Logo ដូចរូបខាងក្រោម៖

ដាក់ Drop Shadow លើអក្សរ “S” ដោយកំណត់យកពណ៌ #FC8956 និងតម្លៃ Angle=90, Distance=1px, Size=1px

ដាក់ Inner Shadow លើអក្សរ “S” ដោយកំណត់យកពណ៌ #353434 និងតម្លៃ distance=1px, Size=1px។

ពេលបញ្ចប់ Logo ឥឡូវចូរបន្ថែមអក្សរមួយចំនួនដោយជ្រើសយកពណ៌ #3E3E3E
ជ្រើសយក Rectangle Tool
ហើយជ្រើសយកពណ៌ #FFFFFF

បន្ថែម Stroke ដោយជ្រើសរើសពណ៌ #ABABAB, Size=1px

បង្កើត Layer ថ្មីមួយ (Ctrl + Shift + N) ហើយជ្រើស Elliptical Marquee Tool គួសជារាងទ្រវែងដូចរូប៖

បន្ទាប់មកទៀតចុចលើ Filter → Blur → Gaussian Blur និងកំណត់តម្លៃ Radius=9,7, Opacity=50%

ចាប់ផ្ដើម Copy ដោយប្រើ Ctrl + J មើលរូប៖

យើងសរសេរអក្សរសម្រាប់បញ្ជាក់ពេលវេលាដោយប្រើពណ៌#333333 និងជ្រើសរើសប្រភេទអក្សរ (Font) League Gothic

———————————————————————————————————–
No comments:
Post a Comment