Thursday, August 22, 2013

មេរោគកុំព្យូទ័រ និងវិធីការពារ

I. មេរោគ គឺជាអ្វី?
មេរោគ គឺជាកម្មវិធីឬជា Script តូចមួយដែលត្រូវបានឆ្លងចូលទៅក្នុងកុំព្យូទ័ររយៈការប្រើប្រាស់ឧបកណ៍ មួយចំនួនដូចជា Flash, Memory Card, Diskette ឬក៏ External Hard Disk ជាដើម ដោយគ្មាន ការប្រុងប្រយ័ត្ន ហើយវាចាប់ផ្តើមដំណើរការដោយខ្លួនឯងដោយគ្មាន ការអនុញ្ញាតទៅតាមប្រភេទមេរោគ ដែលត្រូវបានបង្កើតឡើង ។ ប្រសិនបើមេរោគឆ្លងចូលទៅក្នុងកុំព្យូទ័រវាបានបង្ករឲ្យ កុំព្យូទ័រយើង មាន បញ្ហា មួយចំនួនដូចជាចូលទៅលុបឯកសារដែលផ្ទុកនៅក្នុងកុំព្យូទ័រ,  លុបកម្មវិធីដែលមាននៅក្នុងកុំព្យូទ័រ ហើយក៏មានប្រភេទមេរោគខ្លះក្រោយពេលដែលវាបានឆ្លងចូលទៅក្នុងកុំព្យូទ័រ វាមានសមត្ថភាព និង ឥទ្ធិពលយ៉ាងខ្លាំងរហូតឈានដល់ការបំផ្លាញ Hardware ដែលមាននៅក្នុងកុំព្យូទ័រតែម្តង ។ ចំណែក ឯប្រភេទមេរោគខ្លះទៀតវិញ គឺវាគ្រាន់តែផ្តល់ការរំខានតិចតួចប៉ុណ្ណោះ ដូចជា កាត់បន្ថយល្បឿនកុំព្យូទ័រ ឧស្សាហ៍បង្ហាញផ្ទាំង Message Error មិនអាចស្តាប់ចម្រៀង និងថតចម្លងឯកសារបានព្រមទាំង មាន បញ្ហាជាច្រើនទៀតដែលមិនអាចរៀបរាប់អស់បាន ។      ដើម្បីឲ្យស្របទៅនឹងចំណងជើងនៃប្រធានបទ ខាងលើថា តើធ្វើដូចម្តេចទើបដឹងថាកុំព្យូទ័រឆ្លងមេរោគ? ខ្ញុំសូមណែនាំវិធីសាស្ត្រខ្លះៗ ដែលអាច ឲ្យ យើងដឹងថា កុំព្យូទ័ររបស់យើងបានឆ្លងមេរោគ ឬអត់ ។
a.កុំព្យូទ័រកាន់តែយឺតទៅៗ ល្បឿនកុំព្យូទ័រកាន់តែយឺតទៅៗ គឺកត្តាមួយដែលអាចបង្ក ឡើង ដោយមេរោគ ផងដែរ ប៉ុន្តែវាមិនមែនសុទ្ធតែបង្កឡើងដោយមេរោគសុទ្ធសាធនោះដែរ ជួនការ អាច បណ្តាលមកពីកុំព្យូទ័រ របស់លោកអ្នកចាស់ សមត្ថភាពមិនដល់កម្មវិធីដែលបានដំឡើង ឬក៏បណ្តាល មកពី Hardware មានបញ្ហាដូច្នេះដើម្បីឲ្យដឹងកាន់តែច្បាស់នូវបញ្ហាទាំងនេះសូមមើលខាងក្រោមៈ
- ត្រួតពិនិត្យមើល Hardware គឺយើងត្រួតពិនិត្យមើលថាតើវាមានទំហំប៉ុន្មាន ហើយ Hardwareដែលត្រួតពិនិត្យនោះមានដូចជា RAM, (Hard Disk), CPU និង VGA ជាដើម ។  ដើម្បីចូលទៅ ពិនិត្យមើលសូមចុច Start–> Run រួចវាយពាក្យ dxdiag រួចចុច Enter ឬ Ok ពេលនោះវានឹង បង្ហាញរូបដូចខាងក្រោមៈ
3ចំណាំៈ វិធីខាងលើវា មិនបង្ហាញព័ត៌មានដែលទាក់ទងទៅនឹង Hardware ទេ ប្រសិនបើចង់ មើលថា Hardware មានទំហំប៉ុន្មាន សូមចូលទៅក្នុង Widows Explorer ឬចុចនៅលើ My Computer  រួចម៉ៅស្តាំ(Right Click) លើ Drive ទាំងអស់ដែលមាននៅ ក្នុងកុំព្យូទ័រលើក លែង តែ Drive CD-Rom បន្ទាប់មកធ្វើការបូកសរុបទំហំរបស់ Drive ទាំងអស់បញ្ចូលគ្នាជាការស្រេច ។
- លុបកម្មវិធីដែលមិនចាំបាច់ចោល គឺមានន័យថានៅពេលលោកអ្នកបានតំឡើងកម្មវិធីច្រើនចូលទៅក្នុងកុំព្យូទ័រ វាក៏បណ្តាលឲ្យកុំព្យូទ័រ ដើរយឺតផងដែរ ជាពិសេសកម្មវិធីដែលមានទំហំធំ ។ ដើម្បីលុបកម្មវិធីដែលមិនចាំបាច់ យើងត្រូវចុច Start à Setting à Control Panel àAdd or Remove programs ពេលនោះវានឹងបង្ហាញ ផ្ទាំងមួយ រួចជ្រើសរើសកម្មវិធីណាដែលអ្នកគិតថាវាមានទំហំធំ បណ្តាលឲ្យកុំព្យូទ័រដើរយឺត និងឥត ប្រយោជន៍មិនសូវប្រើប្រាស់ ។
-  រៀបចំឯកសារឲ្យមានសណ្តាប់ធ្នាប់ៈ ប្រសិនបើកុំព្យូទ័រអ្នកពោរពេញទៅដោយឯកសារច្រើន នោះក៏ អាចបង្កឲ្យកុំព្យូទ័រដើរយឺតផងដែរ ដូច្នេះលោកអ្នកត្រូវរៀបចំទុកដាក់វាដោយធ្វើDefragment ។ ដើម្បី ធ្វើវាបាន ចូលទៅកាន់ Start  à All programs –> Accessories –> System Tool–>Disk Defragmenter ។
បញ្ជាក់ៈ ប្រសិនបើលោកអ្នកអនុវត្តជំហានខាងលើរួចរាល់ហើយ ប៉ុន្តែកុំព្យូទ័រនៅតែមានល្បឿនយឺតទៀត នោះបញ្ជាក់ថាកុំព្យូទ័ររបស់លោកអ្នកពិតជាត្រូវបានវាយប្រហារដោយមេរោគហើយ ។
២. កុំព្យូទ័រតែងតែ Restart ដោយខ្លួនឯង  កុំព្យូទ័រ គឺជាឧបករណ៍មួយដ៏ឆ្លាតវៃជាទីបំផុត ប៉ុន្តែទៅ បីជាមានភាពឆ្លាតវៃយ៉ាងណាក៏ដោយក៏វាអាចដំណើរការទៅបានលុះត្រាតែមានមនុស្សជាអ្នកបញ្ជាវា បើមិនដូច្នោះទេ វាពិតជាមិនអាចធ្វើការងារអ្វីបានទាំងអស់ ហាក់ដូចជាដុំដែកមួយអញ្ចឹង ។ ហើយប្រសិន បើកំពុងប្រើប្រាស់ កុំព្យូទ័រស្រាប់តែវាRestart ដោយខ្លួនវា គឺវា Restart ដោយខ្លួនវាបែបនេះ ក្នុង រយៈពេល ២ ទៅ៣ នាទីម្តង ។ ដើម្បីដឹងថា បញ្ហាដូចខាងលើអ្នកត្រូវត្រួតពិនិត្យមើលដូចជា
-  ត្រួតពិនិត្យមើល RAM ព្រោះ RAM ក៏ជាបញ្ហាអាចបណ្តាលធ្វើឲ្យកុំព្យូទ័រតែងតែ Restart ផងដែរ ។
- ត្រួតពិនិត្យមើលកម្មវិធីដែលបានតំឡើង ព្រោះកម្មវិធីមួយចំនួនក្រោយពេលតំឡើងចូលទៅក្នុងម៉ាស៊ីន វាក៏អាចមានការប៉ះទង្គិចជាមួយ Hardware នៅក្នុងម៉ាស៊ីន នេះក៏ជាកត្តាធ្វើឲ្យកុំព្យូទ័រ តែង តែ Restart ផងដែរ ។ ក្រោយពីលោកអ្នកត្រួតពិនិត្យរួចរាល់ហើយ កុំព្យូទ័រនៅ តែ Restart ទៀតនោះ បញ្ជាក់ថាកុំព្យូទ័ររបស់ត្រូវបានវាយប្រហារដោយមេរោគហើយ ។
a៣. តែងតែបង្ហាញផ្ទាំង Error Message កុំព្យូទ័រលោកអ្នកតែងតែបង្ហាញផ្ទាំង Error Message នោះក៏មិនប្រាកដថា អាចបណ្តាលមកពី មេរោគនោះទេ ព្រោះពេលខ្លះប្រសិន បើកុំព្យូទ័រ ឧស្សាហ៍ត្រូវបានបិទដោយមិនត្រឹមត្រូវ វាអាចបណ្តាល ឲ្យបាត់File របស់ Windows ដូច្នេះវាក៏ បង្ហាញផ្ទាំង Error Message នេះឡើង ។ ដើម្បីសដឹងថាបញ្ហា នេះជាមេរោគ ឬអត់នោះ លោកអ្នក ត្រូវតែ Repair Windows ដើម្បីឲ្យវា Copy File ដែលបានបាត់ ចូល ទៅកាន់ទីតាំងដើមវិញ ។ នៅពេលលោកអ្នក Repair រួចរាល់ហើយ នៅតែមានបញ្ហាផ្ទាំង Error Message កើតឡើង នោះកុំព្យូទ័ររបស់ អ្នកប្រាកដ ជាត្រូវបាន វាយប្រហារដោយមេរោគផងដែរ ។
a៤. មិនអាចប្រើប្រាស់ ឬ Copy ឯកសារចូល Hard Drive បាប្រសិនបើកុំព្យូទ័រលោក អ្នកមិនអាចបើក ឬ copy ឯកសារចូល Hard Drive បាន នោះវាជាកត្តាមួយដែលពិបាកបំផុត ព្រោះ Drive គឺជាកន្លែងសម្រាប់ផ្ទុកនូវរាល់បណ្តុំព័ត៌មា ន ដែលទាក់ទងទៅនឹងកុំព្យូទ័រទាំងអស់ ។ ប៉ុន្តែករណីលោកអ្នកមិនអាចចូលទៅប្រើប្រាស់បាននោះ មិនប្រាកដថា វាបណ្តាលមកពីមេរោគនោះទេ ព្រោះហេតុអ្វី? ព្រោះឥឡូវនេះមានកម្មវិធីជា ច្រើនដែល អាច Lock ដើម្បីបន្ថែមសុវត្ថិភាព ទៅឲ្យ  Drive ឬតាមវិធីដែលមានស្រាប់នៅក្នុង កុំព្យូទ័រដូចជា ការប្រើប្រាស់ Group Policy  ឬ Regedit  ជាដើម ។
a៥. មិនអាចបើកកម្មវិធីមកដំណើរការបាន មានប្រភេទមេរោគខ្លះនៅពេលដែលវាឆ្លងចូលទៅក្នុង កុំព្យូទ័រ ហើយ វាបានចូលទៅបំផ្លាញ File ដំណើរការកម្មវិធីទាំង ឡាយដែលបានដំឡើង ចូលទៅ ក្នុង កុំព្យូទ័រ ។ ដូច្នេះប្រសិនបើលោកអ្នកជួបនូវបញ្ហាដូចនេះមែននោះ កុំព្យូទ័ររបស់អ្នកប្រាកដ ជាត្រូវបាន វាយប្រហារដោយមេរោគហើយ ។
a
៦. មិនអាច Print ឯកសារបាន ប្រសិនបើអ្នកមិនអាច Print ឯកសារបាន សូមពិនិត្យ មើល  Printer និង Drive Printer ឲ្យបានត្រឹមត្រូវជាមុនសិន ប្រសិនបើវាគ្នាបញ្ហាអ្វីទេ នោះមានន័យថា បញ្ហាដែលអ្នកមិនអាច Print ឯកសារបាន នោះបណ្តាលមកពីការវាយប្រហារដោយមេរោគហើយ ។៧. ទំហំឯកសារកាន់តែធំខុសពីធម្មតា មេរោគខ្លះក្រោយពីពេលដែលវាបានឆ្លងចូលទៅក្នុងកុំព្យូទ័រ វាមិនមានផលប៉ះពាល់អ្វីធ្ងន់ធ្ងរដល់កុំព្យូទ័រនោះទេ វាគ្រាន់តែចូលទៅបង្កើនទំហំ ឯកសារដែលវា បាន រក្សារទុកនៅក្នុងកុំព្យូទ័រតែប៉ុណ្ណោះ ។
a៨. ឧស្សាហ៍លោតផ្ទាំងខ្មៅមករំខាន ប្រភេទមេរោគខ្លះទៀត នៅពេលដែលវា បានឆ្លងចូលទៅក្នុង កុំព្យូទ័រ ហើយ វាតែងតែលោតផ្ទាំងខ្មៅ មករំខាន ហើយនៅពេលដែលលោកអ្នកបើក មើល  Website  ឬក៏កម្មវិធីទាំងឡាយណាដែលទាក់ទងទៅនឹងមេរោគ ហើយមេរោគប្រភេទនេះ នឹងបិទ Website  ឬ កម្មវិធីនោះចោលភ្លាម ។ មេរោគប្រភេទនេះអ្នកត្រូវប្រុងប្រយ័ត្នជាទីបំផុត ប្រសិនបើវាឆ្លងចូលកុំព្យូទ័រគឺ មាន ការពិបាកកំចាត់វាជាទីបំផុត ។
៩. មិនអាចបង្ហាញ File និង Folder ដែលលាក់ខ្លួនបាន Hidden File and Folder គឺជា ប្រភេទ ឯកសារម្យ៉ាងរបស់ Windows ដែលត្រូវបានលាក់ ខ្លួននៅក្នុងកុំព្យូទ័រដើម្បីជៀសវាង ការប៉ះ ទង្គិច ណាមួយដោយចៃដន្យ ។ ប៉ុន្តែមានករណីមួយចំនួនដែលអ្នកចាំបាច់ ត្រូវការប្រើប្រាស់ ឯកសារ ប្រភេទនេះ ។ ដើម្បីចូលបើកវាឲ្យដំណើរការ ចូលទៅក្នុង windows Explorerរួចចុច Tool Menu រួច ហើយ ចុច ជ្រើសរើស Folder Option នៅពេលនោះវានឹងបង្ហាញផ្ទាំងមួយ បន្ទាប់មកចុចTab View សូមមើលរូបខាងក្រោមៈ
ក្រោយមកលោកអ្នកត្រូវយក Mouse ចុចលើពាក្យ Show hidden file and folder ដូចរូបខាងលើ រួចចុចប៊ូតុង Ok នៅពេលនោះអ្នកនឹងឃើញឯកសារ និង Folder ដែលបានលាក់ត្រូវបានបង្ហាញឡើង ។ ប៉ុន្តែអ្វីដែលអ្នកចាប់អារម្មណ៍នោះ គឺក្រោយពីអ្នកបានកំណត់ដូចខាងលើ រួចរាល់ហើយ បែរជាឯកសារ និងFolder ទាំងឡាយមិនបានបង្ហាញឡើងមកទេ ហើយនៅពេលអ្នក ចូលទៅក្នុង Folder Option  ម្តង ទៀត ស្រាប់តែចំណុច Show hidden files and folders ដែលអ្នកបានជ្រើស រើសបែរ ជាមិន មានអ្វី ទាំងអស់ដូចរូបខាងក្រោមៈដូច្នេះប្រសិនបើលោកអ្នកជួបបញ្ហាដូចដែលបានរៀបរាប់ខាងលើ នេះបញ្ជាក់ថា កុំព្យូទ័រលោកអ្នកពិតជាត្រូវបានឆ្លងមេរោគហើយ ។
1១០. មិនអាចបើកតួនាទីរបស់ Folder Option និង Task Manager បាន
១១.
 បាត់ឯកសារ Office ឯកសារ Audio និងឯកសាររូបភាព មេរោគប្រភេទនេះអ្នកប្រើប្រាស់កុំព្យូទ័រ ទាំងឡាយ ប្រាកដជាធ្លាប់ជួបប្រទះ នូវបញ្ហា នេះជាញឹកញាប់ ហើយ ព្រោះថា មេរោគប្រភេទខ្លះក្រោយពេលដែលវាបានឆ្លងចូលទៅក្នុងកុំព្យូទ័រហើយ វាបានចូលទៅ បំផ្លាញឯកសារមួយចំនួនចោលតែម្តង ។
១២. ម៉ោង និងកាលបរិច្ឆេទ ថ្ងៃខែឆ្នាំកុំព្យូទ័រ Error បញ្ហានេះលោកអ្នកត្រូវត្រួត ពិនិត្យមើល ថ្ម CMOS អ្នកសាកល្បងដូរវាសាកមើល ប្រសិនបើដូរហើយនៅតែមាន Error ទៀត ម៉ោង និង ថ្ងៃខែឆ្នាំ តែងដើរមិនត្រូវ នោះបញ្ជាក់ថា កុំព្យូទ័ររបស់លោកអ្នកត្រូវបានវាយប្រហារដោយមេរោគហើយ ។
បញ្ជាក់ៈ ចំពោះរោគសញ្ញាទាំងឡាយដែលបានរៀបរាប់ខាងលើ គឺជារោគសញ្ញាដែលឧស្សាហ៍ កើតមាន ចំពោះអ្នកប្រើប្រាស់កុំព្យូទ័រទាំងឡាយ ហើយមិនមែនមានត្រឹមតែរោគសញ្ញា ប៉ុណ្ណឹងទេ មានច្រើនទៀត ដែលមិនអាចរៀបរាប់ឲ្យអស់បាន ។
II.របៀបការពារ​កុំព្យូទ័រ​​មិន​ឲ្យ​ឆ្លង​មេរោគ​
របៀប​ទី​១៖ បើ ​សិន​ជា​កុំព្យូទ័រ​របស់​ប្រិយមិត្ត​ មាន​ភ្ជាប់​បណ្ដាញ​អ៊ីនធឺណិត​នោះ វា​ជា​ការ​ងាយ​ស្រួល​ទេ​ ពី​ព្រោះ​មិន​ថា Windows XP ឬ Vista ឬ Windows 7 ទេ ​សុទ្ធ​​តែ​មាន​​ភ្ជាប់​មក​ជា​មួយ​មុខ​ងារ​ពិសេស​​គឺ Automatic Update រួច​ជា​ស្រេច​។ ចំពោះ Windows 7 វិញ​ងាយ​ស្រួល​បំផុត​ ប្រិយមិត្ត​គ្រាន់​តែ​ចុច Control Panel>Windows Update–>Change settings–>Install updates automatically (recommended)–>OK ជា​ការ​ស្រេច។
aaaa
របៀប​ទី​២​៖ មុន ​នឹង Click លើ Folder ណា​មួយ​ត្រូវ​ពិនិត្យ​មើល Extension File ឲ្យ​បាន​ច្បាស់​លាស់​សិន​។ ជា​ពិសេស Extension File ប្រភេទ .exe មិន​មែន​មាន​ន័យ​ថា Extension​ File ប្រភេទ .exe សុទ្ធ​តែ​មេរោគ​នោះ​ទេ វា​ក៏​​ជា Extension File ក្នុង DOS ឬ OS ​ដែរ តែ​សំខាន់ Folder ដែល​មាន Extension File​ បែបនេះ​កាល​ណា​បង្ហាញ​ខ្លួន​មិន​សូវ​ច្បាស់​វាជា​មេរោគមិន​ត្រូវ​ Click លើ​វា​ទេ​។
របៀប​ទី​៣៖ មេរោគ ​​នៅ​ពេល​ចូល​ក្នុង​ម៉ាស៊ីន​ កុំព្យូទ័រ​ហើយ​ វា​ច្រើន​តែ​​​លាក់​ឯកសារ​ ឬ File ផ្សេង​ៗ​មិន​ឲ្យ​មើល​ឃើញ​​ទេ។ ​​ដើម្បី​ឲ្យ​ឯកសារ​ដែល​បាន​លាក់មើល​ឃើញ​វិញនោះ ចំពោះ Windows 7 ប្រិយមិត្តត្រូវ​ចុច​លើ Organize–>Folder and search options–>View Tab–>Show hidden files, folders, and drives–>Apply>OK។
aa
របៀប​ទី​៤​៖ បើ ​សិន​ប្រិយមិត្ត​ប្រើ Internet Explorer ប្រិយមិត្ត​ត្រូវ​ចូល Tool–>Internet Option–>Security Tab–>Custom Level–>High–>Reset–> បន្ទាប់​មក​លោត​ផ្ទាំង Confirm ត្រូវ​ចុច​ Yes–>OK ជាការ​ស្រេច។
aaa
របៀប​ទី​៥​៖ ប្រើ​កម្មវិធី​កម្ចាត់​មេរោគ​ ដែល​អាច​ទុក​ចិត្ត​បាន​ ជា​ពិសេស​គួរ​ប្រើកម្មវិធី​ដែល​មាន​License​ត្រឹម​ត្រូវ​។
III. ការពារ Flash និង External Hard Disk ពីការឆ្លង​មេរោគ ដោយ​ប្រើ Bitdefender USB Immunizer
ការ​ប្រើ​ប្រាស់ USBRemovabledevice ដូចជា Flash,ExternalHardDisk,SD ។ ល ។ លោកអ្នក​ពិតជាត្រូវប្រឈមមុខទៅនឹងការឆ្លង malware (malware មកពី ពាក្យ malicioussoftware ដូចជា viruses,worms,trojanhorses,spyware,dishonestadware និង​កម្មវិធី​ដែល​មិន​ស្គាល់​ដទៃ​ទៀត) ។
នេះ​ដោយសារ​តែ Autorun.inf ​ដែល​បានឆ្លងចូលទៅ​ក្នុង​ឧបករណ៍​លោកអ្នក​នៅពេល​ដែល​យក វាទៅដោត​ភ្ជាប់​ជាមួយ​កុំព្យូទ័រ​ជា​ច្រើន ដើម្បី copy ឯកសារចូល ឬ​ចេញ​ដែល​នឹងឆ្លង Autorun.inf បាន​យ៉ាង​ងាយស្រួល ។ ដើម្បី​ទប់កុំ​ឲ្យ Autorun.inf ឆ្លងចូលទៅ​ក្នុង​ឧបករណ៍​លោកអ្នក​បាន សូម​ក្រឡេក​មើលទៅកាន់ Bitdefender USB Immunizer គឺបានធ្វើ​ឲ្យ​មានភាពស៊ាំទៅល USBstoragedevise ឬ​ក៏ SDcard ដែល​ប្រឆាំងទៅនឹងការឆ្លងដោយ autorun របស់ malware ។ ទោះបីជា​លោកអ្នក​យក​ឧបករណ៍​ទាំងនេះទៅដោត​ភ្ជាប់​ជាមួយនឹង​កុំព្យូទ័រ​ដទៃ​ ដែល​មានផ្ទុក ទៅដោយ malware ក៏​ដោយ​ក៏​វា​មិនអាច​បង្កើត​នូវ file autorun.inf បាន ដើម្បី​មានឱកាស​សម្រាប់​ដំណើរ​ការខ្លួនវាបានឡើយ ។
 បញ្ជាក់​៖ កម្មវិធី​នេះអាចទប់បានតែការឆ្លង​មេរោគ​ដោយស្វ័យប្រវត្តិតាម Autorun ប៉ុន្តែ file មេរោគ​អាចមាននៅ​ក្នុង flash ដូចនេះអ្នកមិនត្រូវ double-click លើ file ដែល​អ្នកមិន​ស្គាល់​នេះទេ (ជាពិសេស .EXE file)
 របៀប​ប្រើ​ប្រាស់ សូម ​ស្វែងរក Bitdefender USB Immunizer នៅ​ក្នុង CD ឬ​ក៏​មាន file របស់ Bitdefender ហើយ double-click លើ file Bitdefender USB Immunizer.exe ។ នៅពេល​ដែល​ផ្ទាំង BitDefender USBImmunizerបានបើក សូម ​ជ្រើស រើស​យក drive latter នៃ removable device ដែល​លោកអ្នក​មិនចង់​ឱ្យ​ឆ្លង autorun ចូល។
aបន្ទាប់ពី ​ជ្រើសរើស driveletter ហើយចុចប៊ូតុង IMMUNIZE ដើម្បី​បង្កើត Autorun.inf នៅ​ក្នុង​ឧបករណ៍​របស់​លោកអ្នក​សម្រាប់​ទប់ស្កាត់កុំ​ឲ្យ autorun របស់ malware មាន​សមត្ថភាព​អាច​ដំណើរ​ការខ្លួនវាបាន
a
Immunize computer ជា​ជម្រើស​មួយ​ដែល​អនុញ្ញាត​ឱ្យ​អ្នកបិទ ឬ​បើក​នូវ autorun feature ដើម្បី​កំណត់​ឲ្យ autorun អាច​ដំណើរ​ការ ឬ​មិនអាច​ដំណើរ​ការបាន​នៅលើ​កុំព្យូទ័រ លើកលែងតែ CD/DVD-ROM ចេញ ។ ប្រសិនបើ​លោកអ្នក​បានដោត USBdrive ដែល​មិនមានផ្ទុក​នូវ immunize នោះ​កុំព្យូទ័រ​នឹង​មិនអាច​ដំណើរ​ការរាល់ប្រភទនៃ malware ទាំងនោះ​ដែល​មាននៅ​ក្នុង USB storage ដោយស្វ័យប្រវត្តិបានឡើយ ។
​បញ្ជាក់​៖
- OFF មានន័យថាមិន​អនុញ្ញាត​ឲ្យ autorun ដំណើរ​ការ
-ON   មានន័យថា​អនុញ្ញាត​ឲ្យ autorun ដំណើរ​ការ
ដើម្បី ​បញ្ជាក់​ថានៅ​ក្នុង
removabledevice លោកអ្នក​មានផ្ទុក​នូវ Immunzine របស់ Bitdefender សូមបើក​ឧបករណ៍​នោះហើយ​នៅលើ Menu bar ជ្រើសយក Tools រួចយក Folder Option ឬ ជ្រើសយក Organize រួចយក Folder and search option
a
បន្ទាប់មកជ្រើសយក View tap ហើយយក Show hidden files, folders and drives រួចដកសញ្ញា (√) ចេញពីមុខ Hideextensionsforknownfiletypes និង Hideprotected operatingsystemfiles (Recommended) ដើម្បី​ឲ្យ​លោកអ្នក​អាចមើលឃើញ​ប្រភេទ file និង file របស់ system ដែល​បានលាក់មិន​ឲ្យ​ឃើញ
aចុងក្រោយ ​សូម​ក្រឡេក​មើលទៅ​ក្នុង removable drive នោះ​លោកអ្នក​នឹងបានឃើញ មាន autorun.inf ដែល​មាន​លក្ខណៈ​ស្រអាប់មិនដូច folder ឬ file ដទៃ​ទេ វា​ត្រូវបាន​ បង្កើត​ឡើង ដើម្បី​ធ្វើ​ឲ្យ removable drive មានភាពស៊ាំ​ជាមួយនឹង autorun របស់ malware ។

No comments:

Post a Comment