លោកអ្នកពិតជាធ្លាប់ឃើញការ Make up
នៅក្នុងភាពយន្ដឲ្យតួសម្ដែងមានរបួសហើយមែនទេ? ចង់ដឹងដែរទេថា Adobe Photoshop
អាចធ្វើបានដូចគ្នា?
អញ្ចឹងសូមចូលរួមអនុវត្តជាមួយគ្នាដើម្បីទទួលបានរូបភាពមួយដែល
អ្នកមើលទៅដូចជារូបភាពរបួសពិតៗ។
ជំហានទីមួយ បើកកម្មវិធី Adobe Photoshop ហើយបើករូបសម្រាប់យកមករចនា។
ជំហានទីពីរ ប្រើឧបករណ៍មួយដែលមានឈ្មោះថា Lasso Tool មកគូសនៅលើចិញ្ចើម។ មើលរូប៖
ជំហានទីបី រួច
មកចូរបង្កើត New Layer ដោយចុច Ctrl + Shift + Alt + N
ហើយចាក់ពណ៌ក្រហម និងផ្លាស់ Style នៅត្រង់ Blending Mode ពី Normal ជា
Color Burn។ មើលរូប៖
ជំហានទីបួន ជ្រើសរើសឧបករណ៍ដែលមានឈ្មោះថា smudge tool និងកំណត់ទំហំ។ មើលរូប៖
ជំហានទីប្រាំ ជ្រើសរើសឧបករណ៍ Burn Tool នឹងកំណត់ទំហំ។ មើលរូប៖
ជំហានទីប្រាំមួយ ដាក់ Texturizer ដោយចុចលើ Filter → Texture → Texturizer ហើយកំណត់នូវតម្លៃ។ មើលរូប៖
ជំហានទីប្រាំពីរ អ្នកនឹងទទួលបានលទ្ធផលមួយជាទីគាប់ចិត្ត។
No comments:
Post a Comment