ក្នុង
សប្ដាហ៍នេះយើងខ្ញុំសូមលើកយកនូវវិធីសាស្ត្រមួយមកបង្ហាញជូននិង
ជាគន្លឹះមួយដល់អ្នកដែលចូលចិត្តរចនាជាមួយកម្មវិធី Adobe
Photoshop។ ចូរអនុវត្តទាំងអស់គ្នាតាមជំហាននីមួយៗ៖
ជំហានទីមួយ: បើកកម្មវិធី Adobe Photoshop ហើយជ្រើសរើសយករូបភាពណា។
ជំហានទីពីរ: ជ្រើសយកឧបករណ៍ Dodge Tool (Brush=100px, Range= Highlight, Exposure=30%) មកគូសលើសក់ដើម្បីឱ្យមានពន្លឺ។
ជំហានទីបី: ជ្រើសយកឧបករណ៍ Polygonal Lassol Tool មក select នៅលើសក់ដូចរូប៖

បន្ទាប់
មកចុច Filter → Blur → Gaussian Blur (Radius: 2,3 pixels) → OK ។
ហើយប្ដូរត្រង់ Layer Mode ទៅជា Overlay និង Copy Layer នឹងម្ដងទៀត
ហើយបន្ថយ Opacity=20%។
ជំហានទីបួន: ដាក់ highlight នៅសក់ផ្នែកខាងចុងវិញម្ដងដោយប្រើ Polygonal Lasso Tool។ មើលរូប៖

ចុច
Filter → Blur → Gaussian Blur (Radius=13,8Pixels) → OK។
ហើយប្ដូរត្រង់ Layer Mode ទៅ Soft Light រូច Copy Layer
ដដែលនេះហើយបន្ថយត្រង់ Opacity=60%។

ជាចុងបញ្ចប់អ្នកនឹងទទួលបានសក់ដែលមានពណ៌ Highlight
No comments:
Post a Comment