ជា រៀងរាល់ថ្ងៃ Microsoft Excel ត្រូវបានប្រើប្រាស់ តាមអង្កការ និងក្រុមហ៊ុនមួយចំនួន ។ Ms. Excel អាចឱ្យអ្នកធ្វើការបង្កើត Speedsheet , ធ្វើការគណនា និងបង្កើត Graphic បានយ៉ាងរហ័យទាន់ចិត្ត
។
ប្រសិនបើអ្នកចង់បញ្ចូលរូបភាពឱ្យក្លាយជា
Background ក្នុង Ms. Excel នោះសូមអនុវត្តន៍តាមជំហានខាងក្រោម ៖
- ចុចទៅលើ Worksheet ណាមូយដែលអ្នកចង់ដាក់ Background
- Format Menu , Sheet , Background
- ពេលនោះ Sheet Background Dialog box បានបង្ហាញឡើង
សូមជ្រើសរើសរូបភាពដែលអ្នកចង់ដាក់ក្លាយជា
Background រួចចុចលើ Insert button
បន្ទាប់មកអ្នកអាចដាក់បានដូចជា
អក្សរ ពណ៌ តាមការរចនា
ប្រសិនបើអ្នកចង់បង្ហាញរូបភាពដែលបានដាក់គ្រប់
Page ទាំងអស់
អ្នកត្រូវជ្រើសរើសរូបភាពក្នុង Header and Footer
ខាងក្រោមនេះជារបៀបបង្កើតរូបភាពដាក់ក្នុង
Header and
Footer
- View Menu , Header and Footer
- ពេលនោះ Page Setup Dialog box បានបង្ហាញឡើង
- សូមចុចលើ Custom Header ឬ Custom Footer
- សូមជ្រើសរើសទីតាំងដែលចង់ដាក់រូបភាព
Left
Section , Center Section , Right Section
- សូមចុចលើរូប Insert Picture ដែលស្ថិតនៅផ្នែកខាងលើនៃ Header and Footer dialog box រួចជ្រើសរើសរូបភាពដែលអ្នកចង់ដាក់បញ្ចូល
- ដើម្បីធ្វើការផ្លាស់ប្តូទំហំនៃរូបភាពសូមចុចលើ
Format
Picture ដែលស្ថិតនៅខាងស្ដាំជាប់
Insert
Picture button រួចកំនត់ទំហំដែលអ្នកត្រូវការ ។


No comments:
Post a Comment