Wednesday, August 7, 2013

តើអ្នកស្គាល់ PowerPoint ដែរឬទេ?
Top of Form
Bottom of Form
Microsoft PowerPoint ដែលជាទូទៅត្រូវបានគេហៅកាត់ថា PowerPoint គឺជាកម្មវិធីកុំព្យូទ័រដែលបង្កើតឡើងដោយក្រុមហ៊ុន Microsoft ជំនាន់ចុងក្រោយរបស់ PowerPoint គឺជំនាន់ទី ១៤ ដែលត្រូវបានគេស្គាល់ជាទូទៅថាជំនាន់ ២០១០ ចេញនៅថ្ងៃទី ១៥ មិថុនា ២០១០ ។

ផ្ទាំង Microsoft PowerPoint 2010 សម្រាប់ Windows

ផ្ទាំង Microsoft PowerPoint 2011 សម្រាប់ Mac OS
PowerPoint គឺជាផ្នែកមួយនៃ Microsoft Office ដែលអាចដំណើរការបាននៅក្នុងកម្មវិធីប្រព័ន្ធប្រតិបត្តការណ៍ Windows និង Mac OS

Microsoft Office 2010 សម្រាប់ Windows

Microsoft Office 2011 សម្រាប់ Mac OS
PowerPoint ត្រូវបានប្រើជាទូទៅដោយអ្នកធ្វើពាណិជ្ជកម្ម គ្រូបង្រៀន និស្សិត មន្ត្រីរាជ្យការ និង មនុស្សទូទៅ ដែលមានបំណងបង្ហាញ ឬពន្យល់ (Presentations) អ្វីមួយ ក្នុងអង្គប្រជុំ ការបង្រៀន ឬការផ្សព្វផ្សាយ​ក្នុងបំណង​ឱ្យអ្នកផ្សេងទៀតចាប់អារម្មណ៍តាមរយៈសំឡេង រូបភាព និង ក្រាហ្វិក ព្រមទាំងអាចមាន​ចលនាទៀតផង ក្នុងផ្ទាំង (Slides/Screen) នីមួយៗក្នុងពេលនៃការបង្ហាញ ឬពន្យល់នោះ ។


No comments:

Post a Comment