ចំពោះលោកអ្នកដែលចេះភាសា HTML ពិតជាស្គាល់ Tag មួយឈ្មោះថា
<marquee> ដែលមានតួនាទីធ្វើឲ្យអក្សររត់
ពីឆ្វេងទៅស្តាំ ពីក្រោមឡើងលើ ។ល។ ចំណែក Microsoft Word 2003 វិញក៏អាចធ្វើបានដែរ ។
របៀបធ្វើ
សូមបើកកម្មវិធី Microsoft Word 2003 ហើយ right-click លើ Toolbar រួចចុចយកពាក្យ Web Tools
បន្ទាប់មកសូមចុចលើ
icon Scrolling
Text (សូមមើលរូបខាងក្រោម)
ផ្ទាំងសម្រាប់បង្កើត
Scrolling Text
នឹងបើកឡើង
-Behavior ៖ ជ្រើសរើសប្រភេទអក្សររត់
-Background
color ៖ សម្រាប់ដាក់ពណ៌ផ្ទៃរបស់អក្សរ
-Direction ៖ ដាក់ឱ្យអក្សររត់ ឆ្វេងស្តាំ ឬ
ស្តាំឆ្វេង
-Loop ៖ កំណត់ចំនួនដងនៃការរត់របស់អក្សរ
-Speed ៖ ល្បឿនអក្សរដែលរត់
-Type the
scrolling text here ៖
សម្រាប់បញ្ចូលអក្សរដែលអ្នកចង់ឱ្យរត់
ឥឡូវយើងកំណត់តម្លៃវាដូចរូបខាងក្រោម
ចំណុចចុងក្រោយសូមប៊ូតុង
OK យើងនឹងទទូលបានលទ្ធផលដូចខាងក្រោម





No comments:
Post a Comment