Wednesday, August 7, 2013

ផ្លាស់​ប្ដូរ Normal Font ដើម​នៅ​ក្នុង Microsoft Word 2007


នៅ​ពេល​ដែល​អ្នក​បើក​ចូល Microsoft Word 2007 ជា​ធម្មតា​Default Font របស់​វា​គឺ​ Calibri ទំហំ ១១ ។ តែ​ប្រសិន​បើ​អ្នក​មិន​ចង់​ឱ្យ Font និង​ទំហំ​នេះ​ជា​ default ហើយ​អ្នក​ចង់​បាន​ Font ដែល​អ្នក​ចូល​ចិត្ត​ជា​ Default វិញ​។ តើ​អ្នក​ត្រូវ​ធ្វើ​យ៉ាង​ណា?

​ដើម្បី​ផ្លាស់​ប្ដូរ​ Font default នៅ​ក្នុង Microsoft word 2007 អ្នក​ត្រូវ​អនុវត្ត​នូវ​ជំហាន​ដូច​ខាង​ក្រោម៖
I.វិធី​ផ្លាស់​ប្ដូរ Default Fonts ក្នុង Word
១.ដើម្បី​ផ្លាស់​ប្ដូរ​ Default Fonts នេះ​អ្នក​ត្រូវ​ចូល​ក្នុង​កម្មវិធី Microsoft Word 2007 រួច​ចុច​លើ​ប្រអប់​ Font


២. បន្ទាប់​មក​អ្នក​ត្រូវ​ផ្លាស់​ប្ដូរ​ប្រភេទ​ Font ដែល​អ្នក​ចូលចិត្ត​និង​ទំហំ​របស់​វា​ប្រសិន​បើ​អ្នក​ចង់​លេង​ស្ដាយ​ Font ផ្សេងៗ​អ្នក​អាច​ចុច​ជ្រើស​រើស​យក Font Style និង​ Size របស់​វា។ រួច​ចុច​ Set As Default ដើម្បី​រក្សាទុក។

៣. នៅ​ពេល​នោះ​វា​នឹង​ចេញ​ផ្ទាំង​មួយ​ សួរ​អ្នក​ថា​តើ​អ្នក​ចង់​រក្សា​ទុក​តែ​ក្នុង​ឯកសារ​នេះ​ឬ​រក្សា​ទុក​រហូត​ ដូច​នេះ​យើង​ត្រូវ​ចុច​ធីក​លើ All documents based on the Normal.dotm template? រួច​ចុច OK

៤. បន្ទាប់​មក​វា​នឹង​ចេញ​ផ្ទាំង​មួយ​ទៀត​ ដើម្បី​ឱ្យ​អ្នក​រក្សា​ទុក​ការ​កំណត់​ ដូចនេះ​អ្នក​ត្រូវ​ចុច Yes

ឥឡូវ​នេះ​អ្នក​អាច​បើក​កម្មវិធី​ Word ឬ​បង្កើត​ឯកសារ​ថ្មី​ ដោយ​ប្រើ​ Font ដែល​អ្នក​ចូល​ចិត្ត​បាន​ហើយ។ ប្រសិន​បើ​អ្នក​ចង់​ផ្លាស់​ប្ដូរ​ Font ផ្សេង​ទៀត​សូម​អនុវត្ត​តាម​វិធី​ខាង​លើ​ជា​ការ​ស្រេច។

II.វិធី​កែ​តម្រូវ​ File Template ដើម​របស់​អ្នក​

១. ដើម្បី​ផ្លាស់​ប្ដូរ​ Font ដើម​របស់​អ្នក​ ដូចនេះ​អ្នក​ត្រូវ​ចូល​ទៅ​កែ​តម្រូវ​នៅ​ក្នុង​ file Normal.dotm ដំបូង​អ្នក​ត្រូវ​វាយ​ពាក្យ​នេះ %appdata%\Microsoft\Templates នៅ​ក្នុង​ address bar ក្នុង Explorer របស់​អ្នក​។


២. វា​នឹង​ចេញ​ផ្ទាំង​ Template Folder មួយ​ដូច​នេះ​អ្នក​ត្រូវ​ចុច​បើក​ file Normal.dotm ដើម្បី​កែ​តម្រូវ​វា។

៣. បន្ទាប់​មក​អ្នក​ត្រូវ​ផ្លាស់​ប្ដូរ​ Font និង​ទំហំ Font របស់​អ្នក​តាម​អ្វី​ដែល​អ្នក​ចូល​ចិត្ត​បន្ទាប់​មក​អ្នក​ត្រូវ​រក្សា​វា​ទុក ។ ប៉ុន្តែ​អ្នក​ត្រូវ​ចាំ​ថា​ការ​ផ្លាស់ប្ដូរ​នេះ​គឺ​វា​នឹង​ចេញ​ជា Default តែ​ម្ដង​មាន​ន័យ​ថា​រាល់​ពេល​ដែល​អ្នក​បើក​កម្មវិធី​ Word វា​នឹង​មាន​ Font អក្សរ​នេះ​ជា​ស្រេច។

៤. ប្រសិន​បើ​អ្នក​ចង់​ផ្លាស់​ប្ដូរ​វា​ជា​ទម្រង់​ធម្មតា​វិញ​ អ្នក​អាច​ធ្វើ​បាន​ដោយ​គ្រាន់​តែ​លុប​ file Normal.dotm នេះ​ចេញ​ទៅ​ជា​ការ​ស្រេច។ ហើយ​អ្នក​មិន​បាច់​ព្រួយ​ថា​ត្រូវ​បង្កើត​វា​សារ​ឡើង​វិញ​ទេ​គឺ​កម្មវិធី Microsoft Word វា​នឹង​បង្កើត​ដោយ​ស្វ័យ​ប្រវត្តិ​តែ​ម្ដង។

នៅ​ទី​បញ្ចប់​អ្នក​អាច​កែ​ប្រែ Normal នៃ​ Font អក្សរ​នៅ​ក្នុង Microsoft word បាន​យ៉ាង​ពិត​ប្រាកដ​ហើយ​ងាយ​ស្រួល៕


No comments:

Post a Comment