របៀបបើកឯកសារដែលមិនស្គាល់ប្រភេទ (Openwith.org)
តើលោកអ្នកធ្លាប់ជួបបញ្ហា
មិនអាចបើក File ឬមិនស្គាល់ប្រភេទ File ដែរ ឬទេ?
នៅពេលនេះទស្សនាវដ្ដីអាន សូមបង្ហាញលោកអ្នកពីរបៀបស្វែងរកកម្មវិធីសម្រាប់បើក
File ដែលមិនស្គាល់ទាំងនោះបានតាមជំហានដូចខាងក្រោមនេះ
៖
- ជាដំបូងលោកអ្នកត្រូវ Download ឬ ចម្លងកម្មវិធីមួយឈ្មោះថា OpenWith.org Desktop Tool ពី CD ទស្សនាវដ្ដីអាន លេខ៣៣ ដើម្បីធ្វើការដំឡើងជាមុនសិន ។
- បន្ទាប់មកសូមចុច Mouse ស្ដាំទៅលើ File ដែលលោកអ្នកចង់ធ្វើការស្វែងរកកម្មវិធី ដើម្បីបើក ជ្រើសយក OpenWith.org
ប្រសិនបើ openwith.org ស្គាល់នូវកម្មវិធីដែលអាចបើកនូវ File នោះបាន វានឹងរាយជាបញ្ជីនូវបណ្តាកម្មវិធីនានាដែលអាចបើក File នោះ (ដែលមានបង្ហាញដូចរូប)
- ប្រសិនបើនៅក្នុងកុំព្យូទ័ររបស់អ្នកមិនមានកម្មវិធីសម្រាប់បើកនូវ File នោះទេ សូមធ្វើការ Download កម្មវិធីដោយលោកអ្នកគ្រាន់តែ ចុចទៅលើពាក្យ Download (ដូចរូបខាងលើ) ។
- ប្រសិនបើលោកអ្នកចង់ដឹងលម្អិតបន្ថែមពីកម្មវិធីណាមួយដែលមានរាយក្នុង បញ្ជី ខាងលើសូម Double Click ទៅកាន់កម្មវិធីនោះ (រូបខាលើ) នោះវានឹងធ្វើការ Link ទៅកាន់ URL នោះជាមិនខាន ដែលមានបង្ហាញដូចរូបខាងក្រោម ។
សូមចុចទៅលើពាក្យ Download……… ដើម្បីធ្វើការ Download នូវកម្មវិធីដែលប្រើសម្រាប់បើកនូវ File នោះ
បន្ទាប់ពីការ Download បានបញ្ចប់ហើយវានឹងធ្វើការបើកដោយស្វ័យប្រវត្តិទៅកាន់ទីតាំងរបស់File Setup របស់កម្មវិធីនោះ
ជាចុងក្រោយលោកអ្នកគ្រាន់តែធ្វើការដំឡើងនូវកម្មវិធីនោះជាការស្រេច
។
ចំណាំ៖ បន្ទាប់ពីអ្នកបាន Download និងដំឡើងរួចរាល់ហើយអ្នកនឹងឃើញពាក្យ Download ប្តូរទៅជាInstalled វិញ ។
ដូច្នេះ លោកអ្នកអាចបើក File នោះបានហើយ ដោយគ្រាន់តែចុច លើប៊ូតុង Open គឺជាការស្រេច ។
ចំណាំ
កម្មវិធីដែលលោកអ្នកអាច Download បានគឺសម្រាប់តែកម្មវិធីដែលដាក់ឲ្យប្រើប្រាស់ឥតគិតថ្លៃ (Free License) តែប៉ុណ្ណោះ ។







No comments:
Post a Comment