បង្កើត Bootable Windows ឬ Linux ចូល USB Flash ដោយប្រើ Rufus
ភាគច្រើន អ្នកទាំងអស់គ្នាបានដឹងរួចមកហើយនូវការបង្កើត Bootable Windows ចូលទៅក្នុង USB Flash Device សម្រាប់ធ្វើការដំឡើង Windows ដោយមិនចាំបាច់ប្រើប្រាស់ CD/DVD-ROM ។ ប៉ុន្តែ ខ្ញុំជឿជាក់ថាភាគច្រើន OS ដែលអ្នកបានដំឡើងនោះគឺ Microsoft Windows ដូចជា Windows XP, Windows Vista,Windows 7 ,Windows 8 ជាដើម ចុះអ្នកធ្លាប់ ដំឡើង Linux OS ចូលក្នុងកុំព្យូទ័ររបស់អ្នកដែរ ឬទេ?
មានកម្មវិធីច្រើនណាស់ដែលត្រូវបានប្រើប្រាស់សម្រាប់បង្កើតឲ្យមានការ Boot Windows តាម USB Flash បាន កម្មវិធីទាំងនោះមាន WiNToBootic, Windows Bootable Image Creator (WBI) , WinToFlash, XBoot, UNetBootin ។
Rufus ជាកម្មវិធីយ៉ាងតូចមួយដែលអាចឲ្យអ្នកបង្កើត Bootable Windows ឬ Linux ចូលទៅក្នុង USB Flash Device ចំពោះ Linux មានដូចជា Ubuntu, Kubuntu, Fedora និង SUSE ។ លើសពីនេះវាក៏អាចអនុញ្ញាតឲ្យអ្នកត្រួតពិនិត្យ USB Device ថាតើមានការបញ្ហា ឬអត់ ?
Rufus អាចដំណើរការបាននៅលើ Windows ចាប់ពី XPឡើងទៅទាំង x64 និង x86 ។
ការប្រើប្រាស់ Rufus គឺមានភាពងាយស្រួលបំផុត វាមានទម្រង់ស្រដៀង ទៅនឹងការ Format Flash, Memory Card, External HDD ដែរ ។
របៀបប្រើប្រាស់
លោកអ្នកអាចប្រើ កម្មវិធី Rufus ដោយមិនចាំបាច់ដំឡើង គឺគ្រាន់តែ double click លើ refus v1.3.3.exe វានឹងដំណើរការ ។ បើមានបញ្ហាណាមួយកើតឡើងអ្នកអាចដំណើរការវាដោយផ្ដល់សិទិ្ធប្រើប្រាស់ជា Administrator ។
ខ្ញុំសូមណែនាំពីការធ្វើ Bootable ដោយជ្រើសរើសជាប្រភេទ ISO Image (.iso)
- · ត្រង់ Device ជាកន្លែងជ្រើសរើស Flash Drive ដែលបានភ្ជាប់ទៅកាន់កុំព្យូទ័រ ។
· Partition scheme and target system type សម្រាប់កំណត់ប្រភេទនៃការដំឡើង OS
ឧទាហរណ៍ MBR partition scheme for BIOS or UEFI computer មានតួនាទីកែប្រែកុំព្យូទ័រពី BIOS ទៅ PC-compatible-personal computer
- · Check device for bad blocks: សម្រាប់ត្រួតពិនិត្យបញ្ហាដែលអាចកើតមានលើ Flash Drive នោះ
· Quick Format សម្រាប់ Format ទិន្នន័យដែលមាននៅក្នុង Flash Drive
- · Create a bootable disk using: បញ្ជាក់ពីប្រភេទ Boot
- · Create extended label and icon files បង្កើត file Icon មួយដែលមានរូប Flash
សូមចុចប៊ូតុងដែលមានរូបCD ដើម្បីជ្រើសរើសទិន្នន័យ OS សម្រាប់រៀបចំ Boot (ត្រូវជា .iso)
បន្ទាប់មកចុចប៊ូតុង Start
ក្នុងករណីដែល Flash Drive មានផ្ទុកទិន្នន័យ Rufus ទាមទារឲ្យធ្វើការ format ជាមុនសិន
សូមចុច OK ពេលឃើញ Message ខាងលើ
រង់ចាំការ format និង ចម្លងទិន្នន័យ OS ចូលក្នុង Flash Drive របស់អ្នក…
សូមចុច Close ជាការស្រេច
ជាចុងក្រោយចូរ Restart កុំព្យូទ័ររបស់អ្នករួចចូលទៅកែ Boot Option ដោយកំណត់ឲ្យ Boot តាម USB Flash Drive ដូចដែលអ្នកធ្លាប់ធ្វើ ពេលនេះអ្នកអាចដំឡើង Linux OS តាម USB Flash បានហើយ!
កម្មវិធី Rufus មានក្នុងស៊ីឌី ទស្សនាវដ្ដីអាន ANT ។
*** ដកស្រង់ចេញពីទស្សនាវដ្ដីអាន-ANT ច្បាប់ទី៥1 សម្រាប់ខែ កក្កដា ឆ្នាំ២០១៣
No comments:
Post a Comment