Monday, August 12, 2013

រីករាយនឹងការស្ដាប់តន្រ្តី​ជាមួយនឹង Huawei Ambox



​ដោយសារ​តែសារតែមានការកើនឡើង នៃការ​ប្រើ​ប្រាស់​នូវ​ប្រភេទ​ឧបករណ៍​អេឡិចត្រូនិច  ​ក្រុមហ៊ុន​អេឡិចត្រូនិច​Huaweiបាន​បង្កើត​នូវ​ឧបករណ៍​អេឡិចត្រូនិច​ជា​ច្រើន ដើម្បី​បំពេញ​នូវ​សេចក្តី​ត្រូវការអស់​ទាំងនោះ ។ ស្របពេលជាមួយ​គ្នា​នេះដែរ ក្រុមហ៊ុន Huawei បាន​បង្កើត​នូវ Huawei Ambox​ដែល​ជា​ប្រភេទ​BluetoothSpeaker​ដែល​អាច​ផ្ដល់​ភាព​ងាយស្រួល​ដល់អ្នក​ប្រើ​ប្រាស់ ដើម្បី​កំសាន្ត​ក្នុង​ការស្តាប់តន្រ្តី ជាមួយនឹង​គុណភាព​សំឡេង​ឮ​ច្បាស់ល្អ ។




​ជាមួយនឹង​HuaweiAmbox​លោកអ្នក​មិនចាំបាច់ស្មុគស្មាញជាមួយការ​ប្រើ​ប្រាស់​ខ្សែ​ផ្សេងៗ ដើម្បី​ភ្ជាប់​ទៅនឹង​ឧបករណ៍​ចាក់តន្រ្តីនោះទេ  ​ព្រោះ​ឧបករណ៍​ខាងលើ​នេះបាន​បង្កើត​ឡើង​ជាមួយនឹង បច្ចេកវិជ្ជា Bluetooth ដ៏ទំនើប ។




Huawei Ambox មាន​សមត្ថភាព​ខ្ពស់​ដែល​អាច​ភ្ជាប់​ប្រព័ន្ធ Bluetooth ​ជាមួយនឹង​ឧបករណ៍​ច្រើន​ប្រភេទ​ដូចជា smartphone, tablet, laptop, pc និង​ឧបករណ៍​ជា​ច្រើន​ទៀត​ដែល​ត្រូបាន​ភ្ជាប់​នូវ​បច្ចេវិទ្យា Bluetooth មកជាមួយ ។
Ambox ​ត្រូវបាន​បំពាក់​នូវ​បច្ចេកវិជ្ជា Bluetooth ​ចុងក្រោយ គឺ Bluetooth v4.0 ដែល​អាច​ប្រើ​ប្រាស់​ភ្ជាប់​ជាមួយ​ឧបករណ៍​ផ្សេងៗ​បាន​រហូត​ដល់​ចម្ងាយ​ 10m




ជាងនេះទៅទៀត Ambox អាច​ធ្វើការ​ភ្ជាប់​ជាមួយនឹង​ឧបករណ៍ Bluetooth បានដល់ទៅ 2 ​ក្នុង​ពេលតែមួយ ហើយអាចផ្លាស់ប្តូរទៅចាក់តន្រ្តី​ជាមួយនឹង​ឧបករណ៍​ណាមួយ​បាន​យ៉ាង​ងាយស្រួល​ដោយមិនចាំបាច់​ធ្វើការ search រក​ឧបករណ៍ ដើម្បី​ភ្ជាប់​ម្តងទៀតឡើយ ។




លើសពីនេះ Ambox ​ ត្រូវបាន​បង្កើត​ឡើង​ជាមួយនឹង​ការរចនា​យ៉ាង​ស្រស់​ស្អាត និងគិតពីស្តង់ដា​ក៏​ដូចជា​សុវត្ថិភាព​ក្នុង​ការ​ប្រើ​ប្រាស់ ។ បច្ចេកវិជ្ជានៃការបន្លឺ​សំឡេង​របស់ Ambox មាន​កម្រិត​ដល់ទៅ 3600 ​ដែល​អាចបញ្ចេញ​សំឡេង​បានច្បាស់​ទៅកាន់​មជ្ឈដ្ឋានជុំវិញ ។ លក្ខណៈ​ពិសេស​មួយទៀតនោះគឺ បច្ចេកវិជ្ជា NdFeB Speaker ​ដែល​ប្រឆាំងនឹងការប៉ះពាល់ខ្លាំងនៃរលកម៉ាញេទិច​សំឡេង នេះជាហេតុធ្វើ​ឲ្យ Ambox បញ្ចេញ​សំឡេង​បាន​យ៉ាង​ពិរោះ ហើយ​ឧបករណ៍​ក៏​ត្រូវបាន​រចនា​ជាមួយនឹង​ស្រទាប់​ការពារ​សំបកខាងក្រៅ​ដែល​មានកំរាស់2.5mm ធ្វើ​ឲ្យ​ឧបករណ៍​មានភាពធន់នឹងការប៉ះទង្គិច និងការធ្លាក់ ។




ជាមួយ​គ្នា​នេះដែរ នៅ​ផ្នែក​ខាងលើ​នៃ speaker ​ត្រូវបាន​រចនាដោយដាក់​នូវ​អំពូលភ្លើងពណ៌ក្រហម​យ៉ាង​ស្រស់​ស្អាត ដែល​ជាសញ្ញា​បញ្ជាក់​ថា​ឧបករណ៍​កំពុង​តែ​ដំណើរ​ការ ។




ងាកមកមើលការ​ប្រើ​ប្រាស់​ប៊ូតុង touch នៅ​ផ្នែក​ខាងលើ​ឧបករណ៍ លោកអ្នក​នឹងឃើញមាន​នូវ​ប៊ូតុងផ្លាស់ប្តូរបទ​ចម្រៀង​, ប៊ូតុង​កំណត់​សំឡេង​, និងប៊ូតុង​សម្រាប់​ដំណើរ​ការ Bluetooth ​ដែល​ផ្ដល់​ភាព​ងាយស្រួល​ដល់អ្នក​ប្រើ​ប្រាស់​ក្នុង​ការបញ្ជាការចាក់តន្រ្តី​ទៅលើ​ឧបករណ៍ Bluetooth ​ណាមួយ​ដែល​បាន​ភ្ជាប់​មកកាន់វា ។




​ចំណែក​នៅ​ផ្នែក​បាត​ខាងក្រោម​នៃ​ឧបករណ៍ លោកអ្នក​នឹងឃើញមានកុងតាក់បិទបើក​ថាមពល​ប្រើ​ប្រាស់ ។





អ្នក​ប្រើ​ប្រាស់​នឹងមានភាព​ងាយស្រួល​ក្នុង​ការ​បញ្ចូល​ថាមពល ដើម្បី​ប្រើ​ប្រាស់​តាមការ​ប្រើ​ប្រាស់ micro-usb ​ដែល​មាននៅ​ផ្នែក​ខាងក្រោយ​ឧបករណ៍ ។





ដោយឡែក លោកអ្នក​អាចរីករាយ​ជាមួយនឹង​ការ​ប្រើ​ប្រាស់ Huawei Ambox ​ ដែល​មាន​ថាមពល​ប្រើ​ប្រាស់​បានយូរ​អាស្រ័យ​ទៅនឹងការ​កំណត់​កម្រិត​ នៃការបញ្ចេញ​សំឡេង​ទៅលើ​ឧបករណ៍ ។ យ៉ាង​ណាមិញ លោកអ្នក​អាច​ប្រើ​ប្រាស់​ Ambox ​ឲ្យ​ដើរតួរជា speaker របស់​ទូរសព្ទ​ដែល​អាច​ប្រើ​សម្រាប់​និយាយបាន​រហូត​ដល់ទៅ 4​ម៉ោង រាល់ពេល​ដែល​មានការ call ទៅមក ហើយ​ក៏​អាចបើកទុកចោលបានពេញមួយ​ថ្ងៃ (24 ​ម៉ោង​) ។
សមាសភាពសង្ខេប

  • · ​កម្រិត​ប្រេកង់ = 60Hz-20KHz

  • · ​ល្បឿន​សូរ​សំឡេង >= 70dB

  • · ​កម្រិត​ថាមពល​ប្រើ​ប្រាស់ = 1.8W

  • · បរិមាណថ្ម​ប្រើ​ប្រាស់ = 700mAh

  • · ​ទំហំ = 83mm x 83mm x 80mm

  • · ​ទម្ងន់ = 150g

*** ដកស្រង់ចេញពី​ទស្សនាវដ្ដី​អាន-ANT ​ច្បាប់​ទី៥២ ​សម្រាប់​ខែ សីហា ឆ្នាំ​២០១៣

No comments:

Post a Comment