Monday, August 12, 2013

​កំសាន្ត​ក្នុង​ការស្តាប់តន្រ្តី​ជាមួយនឹង SSK B1

ស្របពេល ​ជាមួយនឹង​ការរីកនៃ​បច្ចេកវិទ្យា ការ​ប្រើ​ប្រាស់​ឧបករណ៍​អេឡិចត្រូនិច​ផ្សេងៗ ដើម្បី​បម្រើ​នូវ​ចំនីអារម្មណ៍ ជា​តម្រូវ​ការមួយដ៏​សំខាន់​នាពេលសព្វ​ថ្ងៃ​នេះ ។ ដោយឡែក​ឧបករណ៍​អេឡិចត្រូនិច​ភាគ​ច្រើន​តែង​បង្កើត​មក​ជាមួយនឹង​កម្មវិធី​ កំសាន្ត​អស់​ទាំងនោះ ជា​ពិសេស​កម្មវិធី​ចាក់តន្រ្តីជាដើម ដែល​ជាការ​កំសាន្ត​មួយដ៏​សំខាន់​សម្រាប់​អ្នក​ប្រើ​ប្រាស់​ទូទៅ ។ ដោយមើលឃើញ​នូវ​ចំណុច​ទាំងអស់​នេះ SSK បាន​បង្កើត​នូវ​ឧបករណ៍ SSK B1 ​ដែល​ជា​ប្រភេទ Bluetooth Multi-Function Speaker ម្យ៉ាង ដែល​នឹង​ដំណើរ​ការ​ជាមួយនឹង​ឧបករណ៍​ចាក់តន្រ្តី​ទាំងអស់​នោះ ដើម្បី​បន្ថែម​នូវ​ការ​កំសាន្ត​ដល់អ្នក​ប្រើ​ប្រាស់​មួយ​កម្រិត​ទៀត ។


SSK B1 ​ត្រូវបាន​បង្កើត​ឡើង​ជាមួយនឹង​តួនាទី និង​លក្ខណៈ​ពិសេស​ច្រើន​យ៉ាង​មិនត្រឹមតែអាច​ប្រើ​ប្រាស់​ជាមួយនឹង​ឧបករណ៍​ដែល​មាន Bluetooth ប៉ុណ្ណោះទេ លោកអ្នក​ក៏​អាច​ប្រើ​ខ្សែ​ភ្ជាប់​ទៅ​កាន់​ប្រភេទ​ឧបករណ៍​ចាក់តន្រ្តី​ដែល​គ្មាន Bluetooth បានដូច​គ្នា ។ បច្ចេកវិទ្យា Bluetooth 3.0 នៅ​ក្នុង SSK B1 មាន​សមត្ថភាព​ភ្ជាប់​ទៅកាន់​ប្រភេទ​ឧបករណ៍​ប្រើ​ប្រាស់ Bluetooth ជា​ច្រើន​ទៀត​ដូចជា​៖ smartphone, tablet, laptop, pc និង​ឧបករណ៍​ផ្សេងៗ​ទៀត​ដែល​មាន Bluetooth ដោយមិនប្រកាន់​ប្រព័ន្ធ​ប្រតិបត្តិការ​នៅលើ​ឧបករណ៍​ទាំងនោះ​ឡើយ ។


លើសពីនេះ SSK B1 បានដើរតួជា Speaker ​ដែល​អាច​ប្រើ​ប្រាស់ ដើម្បី​ទទួលរាល់ការហៅចូលតាម​ទូរសព្ទ និងអាចនិយាយឆ្លើយឆ្លង​គ្នា​បាន​យ៉ាង​ងាយស្រួល ។ ក្នុង​នោះ​ផងដែរ SSK B1 បាន​បង្កើត​ឡើង​ជាមួយនឹង AUX IN ​ដែល​អាច​ឲ្យ​លោកអ្នក​ប្រើ​ប្រាស់​ខ្សែ ដើម្បី​ភ្ជាប់​ទៅកាន់​ឧបករណ៍​ចាក់តន្រ្តី ប្រសិនបើ​លោកអ្នក​មិនចង់​ប្រើ​ប្រាស់​ប្រព័ន្ធ Bluetooth ទេនោះ ។  ​ចំណែក​លក្ខណៈ​ពិសេស​ផ្សេងទៀត​នោះ គឺ  SSK B1 អាច​ប្រើ​ប្រាស់​បានជាមួយ​ប្រភេទ micro-sd memory card ​ដែល​អាច​ផ្ដល់​ភាព​ងាយស្រួល​ដល់អ្នក​ប្រើ​ប្រាស់​ដោយមិនចាំបាច់ត្រូវការមាន​ឧបករណ៍​សម្រាប់​ចាក់តន្រ្តីឡើយ ។


​ សម្រាប់​ការ​ប្រើ​ប្រាស់​ប៊ូតុង​ដែល​មាននៅ​ផ្នែក​ខាងលើ​នៃ​ឧបករណ៍ លោកអ្នក​នឹងអាចបញ្ជា​ទៅលើ​ការចាក់តន្រ្តីបាន​យ៉ាង​ងាយ​ជាមួយនឹង​ ប៊ូតុងផ្លាស់ប្តូរបទ​ចម្រៀង ហើយ​ក៏​ជាប៊ូតុងតែមួយ​សម្រាប់​កំណត់​សំឡេង​លើ Speaker ដែរ ដោយ​គ្រាន់តែ​លោកអ្នក​ចុចលើប៊ូតុងនោះ​ឲ្យ​ជាប់ ដើម្បី​កំណត់​កម្រិត​នៃ​សំឡេង​របស់វា ។ ជាងនេះទៅទៀត មានប៊ូតុង​ពិសេស​មួយ​ដែល​យើងអាច​ប្រើ ដើម្បី​ទទួលការហៅចូលពី​ទូរសព្ទ​ដែល​កំពុង​ភ្ជាប់​ប្រព័ន្ធ Bluetooth ឬ​ក៏​ខ្សែ​ជាមួយនឹង SSK B1 ដោយអ្នក​ប្រើ​ប្រាស់​មិនចាំបាច់​ប្រើ​ទូរសព្ទ ដើម្បី​ចុ​ចទទួលឡើយ គ្រាន់តែ​ចុចលើប៊ូតុងទទួល​នៅលើ SSK B1 នេះ គឺអាចទទួលការហៅចូល និង​ប្រើ speaker មួយនេះ ដើម្បី​និយាយឆ្លើយតប ជាមួយនឹង​សំឡេង​ច្បាស់ល្អ ។


​ក្រឡេក​ទៅមើលទៅមើល​លក្ខណៈ​ពិសេស​ក្នុង​ការរចនា យើងឃើញថា​ SSK B1 ​ ត្រូវបាន​រចនាឡើង ដែល​ផ្ដល់​ភាព​ងាយស្រួល​ដល់អ្នក​ប្រើ​ប្រាស់​ក្នុង​ការយកតាមខ្លួន ជាមួយនឹង​ទំហំ​តូចល្មម ទម្ងន់​ស្រាល និងរូបរាងដ៏ស្រស់​ស្អាត​និងទាន់សម័យ ។ ដូច្នេះអ្នក​ប្រើ​ប្រាស់​អាច​កំសាន្ត​នឹងការស្តាប់តន្រ្តី ជាមួយនឹង SSK B1 គ្រប់ពេលវេលា គ្រប់ទីកន្លែង ។


​ លោកអ្នក​មិនចាំបាច់ព្រួយបារម្ភ ពី​បញ្ហា​បរិមាណ​ថាមពល​ប្រើ​ប្រាស់​ឡើយ ព្រោះ​វាអាច​អាស្រ័យ​ទៅលើ​ការ​កំណត់​របស់​លោកអ្នក ទៅលើ​កម្រិត​នៃការបន្លឺ​សំឡេង​របស់វា ។ ទោះបីជា​យ៉ាង​ណា​ក៏​ដោយ SSK B1 មាន​សមត្ថភាព​ខ្ពស់​ក្នុង​ការកាន់ថ្មបានយូរ ហើយ​លោកអ្នក​បញ្ចូល​ថ្មបាន​យ៉ាង​ងាយស្រួល​ជាមួយនឹង mini-usb
សមាសភាពសង្ខេប
· ​សមត្ថភាព និង តួនាទី​ = Bluetooth 3.0, Voice Call, Micro-Card Player, AUX IN Player
· ​ថាមពល​ប្រើ​ប្រាស់​ = 2W
· ​កម្រិត​ប្រេកង់ = 100Hz-20KHz
· ​ល្បឿន​សូរដាល >= 85dB
· បរិមាណថ្ម = 500mAh
· ​រយៈពេល​បញ្ចូល​ថ្ម = 2 ទៅ 3 ​ម៉ោង​
· ​ទំហំ = 7.8 cm x 6.2 cm x 6.2 cm

· ​ទម្ងន់ = 268g
*** ដកស្រង់ចេញពី​ទស្សនាវដ្ដី​អាន-ANT ​ច្បាប់​ទី៥២ ​សម្រាប់​ខែ សីហា ឆ្នាំ​២០១៣

No comments:

Post a Comment