Monday, August 12, 2013

​ស្វែងរក​ពាក្យរបស់​លោកអ្នក​នូវ​គ្រប់ទីកន្លែង



Instair គឺជា Add on មួយអាចជួយ​ឲ្យ​លោកអ្នក​ស្វែងរក​ ​នូវ​អត្ថន័យពាក្យ​ដែល​មិនយល់ដោយគ្រាន់ highlight ​ទៅលើ​ពាក្យនោះ​វានឹង Link​ទៅកាន់ google search, google translate, youtube,amazon, wikipedia និងអាច Share ពាក្យនោះទីកាន់ Facebook, google+, twitter, Email, Reddit និង Linkedln ដែល​អាច​ដំណើរ​ការ​បានគ្រប់ Browser
វិធី​ដំឡើង​
​លោកអ្នក​គ្រាន់តែ​ចូល​ទៅកាន់ Website https://www.instair.net/ ​បន្ទាប់មក​ចុចលើប៊ូតុង Install Now ដូចរូប​ខាងក្រោម





រូចហើយចុចប៊ូតុង Add នោះវា​ដំណើរ​ការ​នៅលើ browser របស់​លោកអ្នក​





​បញ្ជាក់​៖ ចំពោះការ​ដំឡើង​កម្មវិធី​នេះ តម្រូវ​ឲ្យ​កុំព្យូទ័រ​របស់​លោកអ្នក​មានភា្ជប់​អ៊ីនធឺណេត​
វិធី​ប្រើ​ប្រាស់​
​នៅពេល​ដែល​ធ្វើការ​ដំឡើង​រួចរាល់ហើយនោះ លោកអ្នក​បើក​នូវ Website ​ណាមួយ បន្ទាប់មក highlight ​ទៅលើ​ពាក្យ​ដែល​ចង់​ស្វែងរក​អត្ថន័យ នោះ​វានឹង​បង្ហាញ​នូវ Web tool ​សម្រាប់​ធ្វើការ​ជ្រើសរើស សូមមើលរូប​ខាងក្រោម​





​បន្ទាប់មក Link ​ទៅកាន់​កាន់ google search, google translate, youtube,amazon, wikipedia និងអាច Share ដោយ​គ្រាន់តែ Click ​ទៅលើ Tool នោះ​វានឹង link ​ទៅតាម​អ្វី​ដែល​ជ្រើសរើស​





ឧទាហរណ៍៖ ប្រសិនបើ​ខ្ញុំ​ចង់​ស្វែងរក​អត្ថន័យពាក្យនេះតាម google search នោះ​វានឹង​បង្ហាញ​ដូច​ខាងក្រោម​





ត្រង់​ចំណុច​នេះ​លោកអ្នក​អាច Link ​ទៅកាន់ Website ​ផ្សេងទៀត​បាន​ផងដែរ​






*** ដកស្រង់ចេញពី​ទស្សនាវដ្ដី​អាន-ANT ​ច្បាប់​ទី៥១​សម្រាប់​ខែ កក្កដា ឆ្នាំ​២០១៣

No comments:

Post a Comment