បំប្លែងសារសម្ងាត់របស់អ្នកជាទម្រង់រូបភាព BMP ជាមួយ Text to Color
ការផ្ញើនូវព័ត៌មានសម្ងាត់ ដូចជា ព័ត៌មានរបស់ Credit Card, លេខកុងធនាគា, លេខសម្ងាត់គណនីផ្សេងៗ ទៅកាន់នរណាម្នាក់តាមរយៈសារដែលមានទម្រង់ជាអក្សរ ធម្មតាពិតជាមានហនិភ័យខ្ពស់ដោយសារតែអាចមានការលួច (hack) បើទោះបីជាប្រព័ន្ធដែលអ្នកប្រើប្រាស់ក្នុងការបញ្ចូនមានការការពារយ៉ាងណាក៏ដោយជួនកាលអាចនឹងមានភាពចៃដន្យណាមួយដែលពួក Hacker អាចចូលទៅបាន
។ អ្នកគួរតែមានការបំប្លែងព័ត៌មានទាំងនោះជាទម្រង់អ្វីមួយជាមុនសិន
មុននឹងធ្វើការផ្ញើ ។
យើងសូមលើកយកម្មវិធីមួយដែលមានលទ្ធភាពធ្វើការបំប្លែងព័ត៌មានរបស់អ្នក
ជាទម្រង់រូបភាព BMP ដែលមានឈ្មោះថា Text to Color ។
ការដំឡើង
កម្មវិធី Text to Color ជាប្រភេទ portable មានន័យថាវាមិនទាមទារឲ្យមានការដំឡើងអ្វីនោះទេ គ្រាន់តែ Double Click ប្រើតែម្ដង ។ ចំពោះកម្មវិធីអ្នកអាចចម្លងយក ពីក្នុងស៊ីឌី អានលេខ ៥១ ទៅដាក់ទីតាំងណាមួយនៃកុំព្យូរទ័ររបស់អ្នក ។ វាមានរូបរាងសាមញ្ញនិងងាយស្រួលយល់ដូចរូបភាពខាងក្រោម ។
ការប្រើប្រាស់
ជាមួយនឹងប៊ូតុងទាំងប្រាំដែលមាននៅលើ interface នៃកម្មវិធីយើងនឹងបង្ហាញពីតួនាទីរបស់វានីមួយៗ ។
- វាយអក្សរចូលទៅក្នុងប្រអប់អត្ថបទ ឬចុចទៅលើប៊ូតុង load Text ដើម្បីជ្រើសរើសប្រភេទ Text File (.txt) មកបង្ហាញ ។
- - ចុចទៅលើប៊ូតុង Encode Text ដើម្បីបំប្លែងអក្សរដែលបានបង្ហាញទៅជារូបភាព
- ចុចទៅលើប៊ូតុង Save Image... ដើម្បី Save រូបភាពដែលបានបំប្លែងរួច
- - ចុចលើ Decode Image ដើម្បីបំប្លែងត្រលប់មកវិញ
- Text File នឹងបង្ហាញដូចខាងក្រោម
** ដកស្រង់ចេញពីទស្សនាវដ្ដីអាន-ANT ច្បាប់ទី៥១សម្រាប់ខែ កក្កដា ឆ្នាំ២០១៣
No comments:
Post a Comment