តើត្រូវធ្វើយ៉ាងណានៅពេលដែល Google Chrome ជួបបញ្ហា Crash ?
ប្រសិនបើលោកអ្នកប្រើប្រាស់ Google Chrome លោកអ្នកនឹងអាចជួបបញ្ហា Crash ដែលត្រូវបានបង្កឡើងដោយកត្តាច្រើនយ៉ាង ។ បញ្ហានេះតែងតែកើតឡើងនៅលើ Google Chrome ធ្វើឲ្យអ្នកប្រើប្រាស់ជួបការលំបាក និងមិនដឹងថាត្រូវដោះស្រាយបញ្ហានេះដោយរបៀបណាឡើយ ។
ប្រសិនបើយើងចង់ដឹងពីមូលហេតុដែលនាំឲ្យមានបញ្ហា crash នេះកើតឡើងនៅក្នុង Google Chrome យើងអាចវាយ chrome://crashes ចូលទៅក្នុង address bar របស់ Google Chrome រួចចុច Enter ។
ចំណាំ៖ មុនពេលដែលយើងអាចចូលទៅមើល Report ទាក់ទងនឹង Chrome Crash បាន យើងត្រូវធ្វើការ Enable option របស់វាជាមុនសិន ។ ដើម្បី Enable option នេះសូមចូលទៅកាន់ Setting របស់ Chrome រួចចុចលើ “Show advanced settings” នៅខាងក្រោម Privacy Section សូម enable លើ Option “Automatically send usage statistics and crash reports to Google” Checkbox ។
បញ្ជាក់៖ ប្រសិនបើលោកអ្នកមិនទាន់ enable crashes reporting option ទេនោះ លោកអ្នក មិនអាចមើលឃើញនូវបញ្ហា crashes ទាំងនោះឡើយ ។ ទោះបីជាលោកអ្នកធ្វើការ enable option crashes reporting ហើយក៏ដោយ លោកអ្នកត្រូវធ្វើការរងចាំមានបញ្ហា crashes កើតឡើងម្តងទៀត ទើបវាអាចចាប់យកនូវ crashes reporting ទាំងនោះបាន ។
ដោយមានកត្តាច្រើនដែលអាចធ្វើឲ្យកម្មវិធី Google Chrome ជួបនូវបញ្ហានេះ ទស្សនាវដ្ដី-ANT នឹងលើកយកវិធីសាស្រ្តមួយចំនួនមកបង្ហាញជូនដល់មិត្តអ្នកអានទាំងអស់ឲ្យបានជ្រាបច្បាស់ពីដំណោះស្រាយទាក់ទងនឹងបញ្ហាខាងលើនេះ ។
ត្រួតពិនិត្យមើលនូវ Software ដែលបណ្តាលឲ្យមានការប៉ះពាល់
Software មួយចំនួននៅក្នុងកុំព្យូទ័ររបស់អ្នកអាចមានផលប៉ះពាល់ជាមួយនឹងការប្រើប្រាស់ Google Chrome ដូច្នេះហើយការប៉ះពាល់នេះ (Conflicts) អាចបណ្តាលឲ្យ Google Chrome ប្រឈមនឹងការ Crash ។
តើត្រូវធ្វើដូចម្តេច ដើម្បីដឹងថា Software ណាមួយដែលធ្វើឲ្យ Google Chrome ជួបនឹងបញ្ហានេះ ដូចនេះសូមវាយ chrome://conflicts ទៅក្នុង address bar របស់ Google Chrome រួចចុច Enter ។
ប្រសិនបើមានករណីខាងលើនេះកើតឡើង លោកអ្នកគួរតែធ្វើការ update software នោះទៅ version ចុងក្រោយ, ឬក៏យើងអាច disable វាចោល, ឬក៏អាច uninstall វាចោលតែម្តងក៏បានដែរ ។
Scan កុំព្យូទ័រ ដើម្បីចាប់ Malware
Malware ក៏ជាមូលហេតុមួយដែលបណ្តាលឲ្យ Google Chrome ប្រឈមនឹងបញ្ហា crash ដូចគ្នាដែរ ។ ប្រសិនបើ Google Chrome លោកអ្នកកំពុងតែត្រូវបានរំខាន និងយាយីដោយបញ្ហានេះ លោកអ្នកគួរតែធ្វើការ scan ម៉ាស៊ីនកុំព្យូទ័ររបស់អ្នកជាមួយនឹងកម្មវិធីកម្ចាត់មេរោគ ដូចជាកម្មវិធី Microsoft Security Essentials ជាដើម ។
ប្តូរទៅប្រើប្រាស់ Profile ថ្មីនៅក្នុង Google Chrome
Chrome crashes ក៏អាចបណ្តាលមកពីបញ្ហានៃការប្រើប្រាស់ Profile នៅលើ Google Chrome (ការប្រើប្រាស់ Gmail Account) ។ យើងអាចធ្វើការសាកល្បងករណីនេះដោយបង្កើតនូវ Profile ថ្មីសម្រាប់ Google Chrome តាមរយៈ Google’s setting screen ។ សូមបើកនូវ Setting page ពី Menu របស់ Chrome រួចចុច Add new user ។
សូមផ្លាស់ប្តូរទៅប្រើប្រាស់ Profile ថ្មីបន្ទាប់ពីបង្កើតរួចហើយ និងមើលថាតើបញ្ហា crash នៅតែ បន្តកើតមាន ឬយ៉ាងណា ។ យើងអាច sign in ទៅកាន់ Chrome ជាមួយ Google Account ថ្មី រួចធ្វើការផ្ទៀងផ្ទាត់ទិន្នន័យជាមួយនឹង Profile ចាស់ ។
ជួសជុលបញ្ហា System File
យើងខ្ញុំសូមណែនាំលោកអ្នកនូវវិធីសាស្រ្តមួយដែលវានឹងធ្វើការត្រួតពិនិត្យ និងជួសជុល ដោយការពារ system files នៅលើ Windows system របស់លោកអ្នក នៅពេលដែលលោកអ្នកកំពុងតែជួបនូវបញ្ហា crashes ។ ដើម្បីអនុវត្ត សូមធ្វើការបើកនូវកម្មវិធី Command Prompt ដោយដំណើរការវាជា administrator ។
សូមវាយ SFC.EXE /SCANNOWទៅក្នុង Command Prompt Windows រួចចុច Enter នោះ Windows នឹងធ្វើការ scan system files ទាំងនោះ រួចនឹងធ្វើការជួសជុលរាល់បញ្ហា ដែលវាបានរកឃើញ ។
បញ្ហា Flash Crash
Flash Plugin ត្រូវបានរកឃើញថា វាជាចំណែកមួយដែលអាចធ្វើឲ្យ Google Chrome កើតមាននូវបញ្ហា crash ផងដែរ ។ នៅពេលដែលលោកអ្នកឃើញនូវសញ្ញាដែលកើតឡើងដោយបញ្ហា Flash Crash លោកអ្នកប្រហែលជាព្យាយាមផ្អាកដំណើរការ Flash Plugin ចាស់ចោលរួចហើយប្រើប្រាស់នូវ Flash Plugin ថ្មីមួយនៅក្នុង Google Chrome ។
សម្រាប់របៀបដោះស្រាយបញ្ហា Crash ដោយសារ Flash យើងនឹងចុះផ្សាយនៅលេខក្រោយ ។
** ដកស្រង់ចេញពីទស្សនាវដ្ដីអាន-ANT ច្បាប់ទី៥១សម្រាប់ខែ កក្កដា ឆ្នាំ២០១៣
No comments:
Post a Comment