Monday, August 12, 2013

​កម្មវិធី​បង្កើត Layout សម្រាប់​គេហទំព័រ



នេះជា​កម្មវិធី​មួយ​ដែល​គេ​ប្រើ ដើម្បី​បង្កើត Layout ​សម្រាប់​គេហទំព័រ​ដែល​មាន​ឈ្មោះ​ថា Website Layout Maker



​បញ្ជាក់​៖ កម្មវិធី​នេះមាននៅ​ក្នុង​ស៊ីឌី​ទស្សនាវដ្ដី​អានលេខ៤៦

​ជាដំបូង​អ្នកត្រូវដឹង​ផ្នែក​ពីរ​ដែល​សំខាន់​នៅ​ក្នុង​កម្មវិធី​នេះ៖
. ការ​ជ្រើសរើស Layout List
នៅ​ក្នុង​ Layout List មានផ្ទុកទៅដោយ​ផ្នែក​ផ្សេងៗ​ជា​ច្រើន ដែល​ពាក់ព័ន្ធទៅនឹងការ​បង្កើត​រូបរាង​របស់​គេហទំព័រ ។





ចំពោះឧទាហរណ៍​ដែល​យើងនឹងលើកយកមក​បង្ហាញ គឺលើកយកមកតែ​ផ្នែក​មួយ​ចំនួន​ប៉ុណ្ណោះ ។
. ការ​កំណត់​ទីតាំង Layout
ក្រោយពី​ជ្រើសរើស​ Layout List រួចហើយអ្នកត្រូវ​កំណត់​ផ្នែក​នីមួយៗ​របស់ Layout ​តាមរយៈ Button ដូច​ខាងក្រោម​៖




· Top៖ សម្រាប់​កំណត់​ផ្នែក​ណាមួយ​របស់ Layout ទៅខាលើ
· Bottom៖ សម្រាប់​កំណត់​ផ្នែក​ណាមួយ​របស់ Layout ទៅ​ខាងក្រោម​
· Left៖ សម្រាប់​កំណត់​ផ្នែក​ណាមួយ​របស់ Layout ទៅខាង​ឆ្វេង​
· Right៖ សម្រាប់​កំណត់​ផ្នែក​ណាមួយ​របស់ Layout ទៅ​ផ្នែក​ខាង​ស្ដាំ​
· Copy៖ សម្រាប់ Copy ​ផ្នែក​ណាមួយ​របស់ Layout
· Delete៖ សម្រាប់​លុប​ផ្នែក​ណាមួយ​របស់ Layout
ការ​បង្កើត Layout
​ជាដំបូង​អ្នកត្រូវបើក​កម្មវិធី (Layout Website Maker) ដូចរូប​ខាងក្រោម​






​បន្ទាប់មក​ទៀតនៅ​ក្នុង Layout List យើង​ជ្រើសរើស Logo រួច​កំណត់​ទីតាំង​ឲ្យ​វានៅ​ផ្នែក​ខាងលើ (សូមមើលរូបដូចរូប)





រាល់ពេលអ្នក​កំណត់​ទីតាំង​ផ្នែក​នីមួយៗ​របស់វាអ្នកអាចមើលការ Preview ដូចរូប​ខាងក្រោម ៖





​បង្កើត Menu ផ្តេកតាមដោយ​ជ្រើសរើស Menu ​បន្ទាប់មក​ចុច Bottom ដូចរូប​ខាងក្រោម ៖





ការ Preview ក្រោយពេល​បង្កើត Menu ផ្តេកដូច​ខាងក្រោម​




​បន្ទាប់មក​ជ្រើសរើស Body Text Box នៅ​ក្នុង Layout List រួចចុច Bottom ដើម្បី​ដាក់អត្ថបទ




ការ​បង្ហាញ​ក្រោយពេលដាក់ Body Text Box នៅ​ក្នុង Layout




​បន្ទាប់មក​ទៀតយើងត្រូវ​បង្កើត Footer ​ដែល​មាន​ឈ្មោះ​ថា Footer-2Line ស្ថិតនៅ​ក្នុង Layout List




​ចុងក្រោយ​អ្នកនឹងទទួលបានរូបរាង Layout មួយ​ដែល​មាន​លក្ខណៈ​ដូច​ខាងក្រោម ៖




ការ​បង្កើត​ជា File Website
ក្រោយពេលអ្នកបានរចនា Layout របស់គេហទំព័រមួយរួចហើយអ្នកអាច​បង្កើត​ជា File Website ។ ដំបូងយើងត្រូវបើក​ផ្ទាំង​កម្មវិធី​មួយ​ក្នុង​ចំណោម​ផ្ទាំង​កម្មវិធី​ពីរ​ផ្សេងទៀត​ដូចរូប​ខាងក្រោម ៖




ក្រោយពេលចុច​នៅលើ Button ​ខាងលើ​រួចហើយ​វានឹង​បង្ហាញ​ផ្ទាំង​មួយ​ដែល​ផ្ទាំងនោះ​តម្រូវ​ឲ្យ​អ្នក​កំណត់​ទីតាំង File Website ​របស់អ្នក​ជាមុនសិន​បន្ទាប់ពី​ចុច​នៅលើ​ប៊ូតុង Generate ដូចរូប​ខាងក្រោម ៖




​បន្ទាប់ពី​ចុចប៊ូតុង Generate ​ខាងលើ​រួចហើយ​វានឹង​បង្ហាញ​ផ្ទាំង​មួយដូច​ខាងក្រោម​រួចចុច OK




​បន្ទាប់មក​ទៀតអ្នកអាចទៅមើលនៅទីតាំង​ណាមួយ​ដែល​បាន​កំណត់​នោះអ្នកនឹងបានឃើញ file របស់ Website ដូចរូប​ខាងក្រោម​៖





*** ដកស្រង់ចេញពី​ទស្សនាវដ្ដី​អាន-ANT ​ច្បាប់​ទី៤៦ សម្រាប់​ខែ មករា ឆ្នាំ​២០១៣

No comments:

Post a Comment