ការបង្កើត PhotoFaceFun
ប្រសិនបើអ្នកមានបំណងចង់បញ្ចូលរូបភាពរបស់អ្នកចូលទៅក្នុងស៊ុមរូបភាព
ជាច្រើនដែលមានលក្ខណៈស្រស់ស្អាត ពេញនិយម
និងគួរជាទីចាប់អារម្មណ៍អ្នកអាចចូលទៅក្នុងអាស័យដ្ឋានរបស់គេហទំព័រ (http://www.photofacefun.com/) ។ លើសពីនេះទៅទៀតក្រោយពេលដែលបញ្ចប់នៃការធ្វើអ្នកអាច Download រូបនោះចេញពីគេហទំព័រនោះបានផងដែរ ។ ខាងក្រោមនេះជាគេហទំព័រ PhotoFaceFun
ការប្រើប្រាស់
បើយើងនិយាយពីការ
ប្រើប្រាស់គេហទំព័រនេះ ដើម្បីបញ្ចូលរូបភាពណាមួយដែលអ្នកពេញចិត្តនោះ
ពិតជាមានភាពងាយស្រួលបំផុត ដំបូងអ្នកត្រូវក្រឡេកមើលនៅ ផ្នែកខាង
ឆ្វេងរួចជ្រើសរើសក្រុមនៃស៊ុម ដូចបានបង្ហាញតាមរយៈរូបខាងក្រោម៖
ក្រោយមកទៀតអ្នកអាចជ្រើសរើសប្រភេទស៊ុមណាមួយដែលខ្លួនគិតថាចាប់អារម្មណ៍ដូចរូបខាងក្រោម
បន្ទាប់ពីបានរើសយកស៊ុមនោះរួចហើយអ្នកត្រូវចុចនៅលើស៊ុមនោះបន្ទាប់មកវានិងឲ្យអ្នក upload រូបភាព ដូចខាងក្រោម
ក្រោយពី upload រូបភាពនោះរួចហើយអ្នកត្រូវចុច Next នោះវានិងបង្ហាញដូចរូបខាងក្រោម
បន្ទាប់មកអ្នកអាច Download រូបភាពនោះ ឬ Share នៅលើបណ្តាញសង្គមជាច្រើនមានដូចខាងក្រោម
*** ដកស្រង់ចេញពីទស្សនាវដ្ដីអាន-ANT ច្បាប់ទី៥១ សម្រាប់ខែ កក្កដា ឆ្នាំ២០១៣
No comments:
Post a Comment